ថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤
ក្រោមការដឹកនាំដោយលោក យិន ប៊ុនអាន ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពតបានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពីវិធាន និងនីតិវិធីលម្អិតនៃការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋចេញពីបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយមានការចូលរួមពី មន្ត្រីជំនាញតាមបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ក្នុងភូមិសាស្ត្រខេត្តកំពត ។